ស្ទឹងត្រែងៈ មានករណីបុរសម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលបង់សំណាញ់រកត្រី តែទឹកហូរខ្លាំងពេក ក៏រអិលជើងលង់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទី ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចវារីអគ្គិសនីសេសានក្រោម ពីភូមិសាស្រ្ត ភូមិឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ តាត់ ចាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅបច្ចុប្បន្ននៅវារីអគ្គិសនីខាងលើ ហើយមុនពេលកើតហេតុ ជនរងគ្រោះបានទៅបង់សំណាញ់នៅក្រោមទំនប់ ប៉ុន្តែទឹកហូរពេក ក៏បណ្តាលឲ្យរអិលជេីងធ្លាក់ទឹក រហូតដល់ម៉ោង២រសៀល ទើបរកសាកសពឃើញ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យសពដើម្បីធ្វើកោសល្យវិច័យ និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់