ព័ត៌មានជាតិ

​អាសូរ! បុរសម្នាក់ ជិះម៉ូតូធ្លាក់លូ បាក់កស្លាប់..

​​ពោធិ៍សាត់: មាន​ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយម៉ូតូ១គ្រឿង​ ម៉ាក ហុងដា ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1S-8208 បានជិះធ្លាក់លូ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខវត្តលួង សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ជនរងគ្រោះមានឈ្មោះ សឿន ចាន់ ភេទប្រុស អាយុ៣៤ឆ្នាំ និងអ្នករួមដំណើរឈ្មោះ ហេង ដាលីន ភេទស្រី​ អាយុ៣២ឆ្នាំ អ្នកទាំង២នាក់ស្នាក់នៅភូមិសង្កាត់កើតហេតុ។
ចំណែកសាកសព និងម៉ូតូ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់