ព័ត៌មានជាតិ

First News៖ក្តៅៗ! ក្រឡាប់រម៉កកង់បីមួយគ្រឿងលើស្ពានអ្នកលឿង ស្លាប់ក្មេងស្រីម្នាក់ និង៧នាក់ធ្ងន់ស្រាល!

ព្រៃវែង: តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ខណ:នេះមានរម៉កកង់បីមួយគ្រឿង បានក្រឡាប់ផ្ងារជើង បណ្តាលឲ្យក្មេងស្រីវ័យ១២ឆ្នាំ ម្នាក់ស្លាប់យ៉ាងរន្ធត់ ៣នាក់របួសធ្ងន់ និង៤នាក់ទៀតរបួសស្រាល។

ករណីនេះកើតឡើងនៅម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្ពានអ្នកលឿង ឃុំស្រុកពាមរក៍ ខេត្តព្រៃវែង។

ខណ:នេះសមត្ថកិច្ចកំពុងតែចុះទៅអន្តរាគមន៍ ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់