ព័ត៌មានជាតិ

គ្រូបង្រៀនស្រវឹងស្រា ចេញពីហូបការគេ ជួបអកុសល!

កំពង់ចាម: កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ មានករណីជិះម៉ូតូធ្លាក់ប្រឡាយស្លាប់ នៅចំណុចប្រឡាយអន្លង់ទ្រា ស្ថិតនៅភូមិស្វាយតាហែន ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ។

ជនរងគ្រោះឈ្មោះ ហាក់ ចាន់ដា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាគ្រូបង្រៀន នៅភូមិឃុំកើតហេតុខាងលើ បានជិះម៉ូតូ ចេញពីរោងការនៅវេលាម៉ោងប្រហែល៩ និង៣០នាទីយប់ ដោយក្រុមគ្រួសារបាត់មិនឃើញមកផ្ទះ ក៏នាំគ្នាដើររកតែមិនឃើញ រហូតដល់ម៉ោង៤ និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ទើបប្រពន្ធ និងក្រុមគ្រួសាររកឃើញប្ដី និងម៉ូតូធ្លាក់ក្នុងប្រឡាយលូស្លាប់ នៅចំណុចកើតហេតុខាងលើ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ឧប្បត្តិវហេតុនេះ កើតទ្បើងដោយសារជនរងគ្រោះស្រវឹងស្រា ក្នុងពិធីមង្គលការ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់