ព័ត៌មានជាតិ

ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិកកំពុងរៀបចំការដាក់ទណ្ឌកម្មបន្ថែម លើប្រទេសរុស្សី ជុំវិញការចោទប្រកាន់ការបំពុលលោក Alexei Navalny

ទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan និយាយថា សហរដ្ឋអាមេរិកកំពុងរៀបចំការដាក់ទណ្ឌកម្មបន្ថែម លើប្រទេសរុស្សី ជុំវិញការចោទប្រកាន់ការបំពុលលោក Alexei Navalny ជាអ្នករិះគន់វិមានក្រឹមឡាំង និងជាមេដឹកនាំគណបក្សប្រឆាំង។ ខណៈត្រូវបានសួរថាតើរដ្ឋបាល អាមេរិក នឹងដាក់សម្ពាធបន្ថែម លើទីក្រុងម៉ូស្គូឬទេ លោក Sullivan និយាយនៅក្នុងបទសម្ភាសន៍ថា យើងកំពុងរៀបចំកញ្ចប់មួយផ្សេងទៀត នៃការដាក់ទណ្ឌកម្មដើម្បីអនុវត្តលើករណីនេះ។

ទាក់ទង​នឹង​រឿង​លោក​ណាវ៉ាល់នី លោក​បៃដិន​ធ្លាប់​បាន​ព្រមាន​នៅ​មុន​ពេល​ជួប​លោក​ពូទីន​ថា ការ​ស្លាប់​លោក​ណាវ៉ាល់នី​នៅ​ថ្ងៃ​ណា​មួយ​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​រស្ស៊ី​ជាមួយ​លោក និង​ជាមួយ​ពិភពលោក​នឹង​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង។ ចំណែក​លោក​ពូទីន​បាន​ថ្លែង​យ៉ាង​សាមញ្ញ​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​បៃដិន​ដោយ​មិន​និយាយ​ចំ​ឈ្មោះ​ណាវ៉ាល់នី​ថា «បុរស​រូប​នេះ​ដឹង​ច្បាស់​ថា រូប​គេ​កំពុង​រំលោភ​ច្បាប់​ដែល​កំពុង​ចូល​ជា​ធរមាន​នៅ​រុស្ស៊ី»៕

មតិយោបល់