កំពង់ស្ពឺៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ ក្រោយពីមានរថយន្តដឹកកម្មករ១គ្រឿង បានបើកវ៉ាប្រជែងគ្នា បណ្តាលឲ្យក្រឡាប់ដោយខ្លួនឯង រងរបួសជាច្រើននាក់។
ហេតុការណ៍កើតឡើងនៅថ្ងៃអង្គារ ៨ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ម៉ោង៤និង៥០នាទីល្ងាច នៅចំណុចលើផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រ១៦-១៧ ភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
រថយន្តម៉ាក HYUNDAI PORTER ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ2A-4216 បើកបរដោយឈ្មោះ សុត ធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិតាឡាក់ ឃុំក្សេមក្សាន្ត ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ដឹកកម្មករចំនួន៥៥នាក់ ប្រុស២នាក់ លុះមកដល់ចំណុចខាងលើ បានវ៉ាប្រជែងរថយន្ត១គ្រឿង ដែលកំពុងធ្វើដំណើរស្របទិសគ្នា ហើយបានក្រឡាប់គ្រោះថ្នាក់ដោយខ្លួនឯង បណ្តាលឲ្យរបួសមនុស្សចំនួន៥៥នាក់ ក្នុងនោះរបួសធ្ងន់ ៤នាក់៕
មតិយោបល់