ភ្នំពេញៈ មានករណី ចោរធ្វើសកម្មភាពគាស់ផ្ទះលក់ថ្នាំពេទ្យមួយកន្លែង យកទ្រព្យសម្បត្តិអស់ជិត៤០ម៉ឺនដុល្លារ កាលពីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅផ្លូវលេខ៣៣៨ ក្រុមទី៩ ភូមិទី ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរលក់ថ្នាំពេទ្យ ហើយសម្ភារៈបាត់បង់នោះ លុយដុល្លារចំនួន៣៨០.០០០ដុល្លារ គ្រឿងអលង្កាមួយចំនួន សរុបទៅប្រហែល១០.០០០ដុល្លាផងដែរ។
ករណីនេះកើតឡើងខណៈដែលជនរងគ្រោះជាម្ចាស់ផ្ទះមិនបាននៅផ្ទះដោយបានចាក់សោរចេញទៅខាងក្រៅអស់៕
មតិយោបល់