ព័ត៌មានជាតិ

គេចទៅណាក៏មិនរួចដែរ ចុងក្រោយជាប់ខ្នោះដដែល!

ឧត្តរមានជ័យៈ បុរស​ម្នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន បន្ទាប់បាន​ប្រព្រឹត្ត​បទល្មើស​ប្លន់ រួច​រត់​គេចខ្លួន​បាត់អស់រយៈពេល ៨ ឆ្នាំកន្លងមក។

បុរសខាងលើ​ឈ្មោះ ​អោ រ័​ត្ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មានស្រុក​កំណើត​ភូមិ​បុស្ស ឃុំ​ត្រស់ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង បាន​ប្រព្រឹត្ត​ពី​បទ​ប្លន់ ​កាលពី​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១០ ស្ថិត​នៅ​ក្នុងភូមិ​វត្ត​ឃុំ​ត្រស់ ស្រុក​រមាស ខេត្តស្វាយរៀង។​

តាមសមត្ថកិច្ច ​បានឲ្យ​ដឹង​ថា មុន​ការ​ឃាត់ខ្លួនបុរសខាងលើ​ សមត្ថកិច្ច​បាន​អនុវត្តន៍​ទៅ​តាម​ដីកា​បង្គាប់​ឲ្យចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តស្វាយរៀង ក្រោយ​ពី​​ប្រព្រឹត្ត​រួច ជន​នេះបានគេចទៅលាក់ខ្លួន​ នៅ​ភូមិ​អូរ​ក្រូច ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ។

បច្ចុប្បន្ន សមត្ថកិច្ចបាន​បញ្ជូនបុរសខាងលើ ​ទៅ​សាលាដំបូង​ខេត្តឧត្តរមានជ័យ ដើម្បី​ចាត់ការបន្ត​តាម​នីតិវិធីច្បាប់៕

មតិយោបល់