ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន អ្នកដែលចូលចិត្តកោរជប់ម៉ាស្សា ផ្លូវ៣៧១ បុរស ២នាក់ បាត់លុយអស់ ៤០០ដុល្លារ ដកលុយចេញពីហោប៉ៅ សុទ្ធតែដុល្លារខ្មោច…

ភ្នំពេញៈ កាលពីវេលាម៉ោង ៩ និង៤៥នាទីយប់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៣៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីបុរស ២នាក់ មិនស្រួលខ្លួន ក៏ចូលទៅកោរជប់ម៉ាស្សា ស្រាប់តែនារីៗ ឲ្យស្រាតខោអាវទុកចុងជើង ដើម្បីជប់ខ្យល់។

ពេលកោរជប់រួចបុរសខាងលើ បានវិលត្រលប់មកផ្ទះវិញ ឆែកមើលក្នុងហោប៉ៅខ្លួន ឃើញលុយដុល្លារខ្មោចចំនួន ៤០០ដុល្លារ ក៏ផ្អើលឆោទ្បោ បាត់លុយអស់ ៤០០ដុល្លារ ទើបត្រលប់ទៅកាន់ទីតាំងម៉ាស្សាវិញ។ ប៉ុន្តែត្រូវបានម្ចាស់ហាងបិទទ្វាររត់បាត់ បង្កឲ្យបុរសខាងលើ មានការខឹងសម្បារ បានវ៉ៃបាក់រៀនទេវតាផ្ទះអ្នកជិតខាងនៅក្បែរនោះ បាក់អស់មួយ។

ភ្លាមៗនោះប្រជាពលរដ្ឋ បានតេទូរស័ព្ទទៅសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីធ្វើការអន្តរាគមន៍ផងដែរ៕ ហាមលួចអត្ថបទ និងរូបភាព

មតិយោបល់