ភ្នំពេញៈ បុរសម្នាក់បើករថយន្តឡិចស៊ីស RX-330 មួយគ្រឿងបុកបុរសម្នាក់ដែលជិះម៉ូតូម៉ាកឌ្រីមសង់ កំពុងបត់ឆ្លងស្តុប ចំពីមុខតែសំណាងល្អបង្កឲ្យអ្នកជិះម៉ូតូនោះរងរបួសស្រាល ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុងកែងផ្លូវលេ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់បើករថយន្តឡិចស៊ីសRX-330 ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AN-3097 ត្រង់ចំណុចផ្លូវបែកជាបួន មិនគោរពភ្លើងស្តុប ក៏បានបុកម៉ូតូបុរសម្នាក់ម៉ាកឌ្រីមសង់សេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ បាត់ដំបង 1A-0270 បុកចំពីមុខបណ្តាលឲ្យដួលខ្ទេចក្របាំងម៉ូតូផ្នែកខាងមុខរីឯអ្នកជិះម៉ូតូសំណាងល្អរងរបួសស្រាល ។
ក្រោយពេលកើតហេតុក៏ភាគីម្ចាស់រថយន្តបានសងសំណងទៅកាន់ភាគីខាងម៉ូតូចំនួន១០ម៉ឺនរៀលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ។
មតិយោបល់