ក្រុមអ្នកមានបារាំង Paris Saint Germain នៅតែធ្វើបានយ៉ាងល្អ ដោយទម្លាក់ក្រុម Guingamp ក្នុងលទ្ធផល ៤-២ យប់មិញនេះទៀត។
PSG ក្រោយពីចាញ់ Lyon រួចមកបានមកស្តារមុខមាត់ឡើងវិញ ដោយការបំបាក់ក្រុម Guingamp ក្នុងលទ្ធផល ៤-២ បន្តទៅកាន់វគ្គបន្ទាប់ទៀត។ ក្នុងនោះដែរ ៤គ្រាប់របស់ក្រុម Paris Saint Germain រកបានដោយការស៊ុតរបស់កីឡាករ Andrien Rabiot នៅនាទីទី២១, ការទាត់បញ្ចូលទីខ្លួនឯងរបស់កីឡាករ Lucas Deaux នៅនាទីទី២៥, Javier Pastore នៅនាទីទី៦៤ និងការស៊ុតរបស់កីឡាករ Marquinhos នៅនាទីទី៨៩។ ចំណែកក្រុម Guingamp វិញអាចរកបាន២គ្រាប់សងវិញ តាមរយៈការស៊ុតបាល់១១ម៉ែត្រទាំង២គ្រាប់ ដែលជាការស៊ុតរបស់កីឡាករ Marcus Thuran នៅនាទីទី៣៣ និងកីឡាករ Yeni N’Gbakoto នៅនាទីទី៧៥។
ដូច្នេះហើយ ថ្វីត្បិតតែក្រុម Guingamp អាចស៊ុតបាន៣គ្រាប់មែន តែ១គ្រាប់ចូលទីខ្លួនឯងនេះហើយ ដែលធ្វើឲ្យបរាជ័យក្រោមស្នាដៃក្រុម Paris Saint Germain ក្នុងលទ្ធផល ៤-២។
https://www.youtube.com/watch?v=Ewf-iIiGtLU
មតិយោបល់