ព័ត៌មានជាតិ

ជិះម៉ូតូលឿនពេក កាច់ចង្កូតមិនទាន់ ទៅបុកគោល ស្លាប់ទាំងមនុស្ស និងគោនៅនឹងកន្លែង

​ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយបុរសម្នាក់ជិះម៉ូតូលឿនពេក កាច់ចង្កូតមិនទាន់ ក៏ទៅបុកគោ ១ក្បាល ដែលកំពុងដើរឆ្លងផ្លូវ បណ្ដាលឲ្យបាក់.ក ស្លាប់ភ្លាមៗ នៅហ្នឹងកន្លែង។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៧ និង ១៥នាទីយប់ថ្ងៃទី២៨ ខែ​មករា​ ​ឆ្នាំ២០១៨ ត្រង់ចន្លោះបង្គោល​គីឡូម៉ែត្រ​លេខ ២២​ និង២៣ ស្ថិតនៅ​ក្រុម១ ភូមិ១​ ឃុំ​អូរត្រេះ​ ស្រុកស្ទឹងហាវ ​ខេត្ត​ព្រះសីហនុ​។

ជនរងគ្រោះឈ្មោះ​ ឈុន​ អ៊ីម ​ភេទប្រុស​ អាយុ​ ៣៥ឆ្នាំ​ មុខរបរ ​កម្មករ (ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ) មានទីលំនៅ​ភូមិអូត្រជាក់ចិត្ត ឃុំ​សំរុង​ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ ។ ចំណែកសត្វគោវិញ ត្រូវបានងាប់នៅហ្នឹងកន្លែងកើតហេតុផងដែរ។

តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ន​ សព​ជនរងគ្រោះ ត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងយកទៅរក្សាទុកនៅ​អធិការស្រុកស្ទឹងហាវ​ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់