យោងទៅតាមការស្រាវជ្រាវបានឲ្យដឹងថា រួមភេទ(ស្នេហា) អាចផ្តល់នូវអត្ថប្រយោជន៍ច្រើនដល់សុខភាពរបស់អ្នក។ នេះជាគំនិតទូទៅផ្នែកការសិក្សាវិទ្យាសាស្ត្រ។ រួមភេទមិនត្រឹមតែធ្វើឲ្យគេងលក់ស្រួល, ជួយកាត់បន្ថយ
ភាពតានតឹង និងបង្កើនថាមពលតែប៉ុណ្ណោះទេ វាក៏អាចជួយដល់សុខភាពផ្លូវភេទផងដែរ។
១. ជួយដល់សុខភាពសរសៃឈាមបេះដូង
ការសិក្សាថ្មីៗនេះបានបង្ហាញថា បុរសដែលបានរួមភេទទៀតទាត់ ២ ដងក្នុង ១ សប្តាហ៍អាចចៀសផុតពីជំងឺស្ទះសរសៃឈាមបេះដូង។
២. ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ
“ស្នេហា” នឹងជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ នេះគឺជាអត្ថប្រយោជន៍មួយដែលអាចជួយប្រឆាំងនឹងជំងឺ ផ្តាសាយធំ គ្រុនក្តៅ…។
៣. ជួយកាត់បន្ថយភាពតានតឹង
ភាពតានតឹងកើតមកពីការងារ ឬក៏បញ្ហាផ្ទាល់ខ្លួន វាអាចប៉ះពាល់ដល់ជីវិតយ៉ាងសំខាន់។ ការសិក្សាមួយបានបង្ហាញថាការរួមភេទទៀងទាត់មានសមត្ថភាពអាចជួយផ្លាស់ប្តូរ និងជួយបំបាត់ភាពតានតឹងក្នុងកម្រិតខ្ពស់បំផុត។ ជាការពិតណាស់ ការរួមភេទអាចជួយបង្កើនអារម្មណ៍ ជួយឲ្យមនុស្សមានសេចក្តីក្លាហាន និងជីវិតរីករាយ។
៤. ជាថ្នាំបំបាត់ការឈឺចាប់
មនុស្សមួយចំនួនខ្លាចនឹង ”ស្នេហា” ព្រោះវាធ្វើឲ្យពួកគេឈឺក្បាល។ ជាការពិតណាស់ នៅពេលដែលការរួមភេទដល់ចំណុចកំពូល នោះអរម៉ូនអុកស៊ីតូស៊ីនក្នុងខ្លួននឹងកើនឡើងខ្ពស់ជាងធម្មតា ៥ ដង។ អរម៉ូនប្រភេទនេះជាថ្នាំបំបាត់ការឈឺចាប់យ៉ាងមានប្រសិទ្ធិភាព។
៥.ជួយឲ្យអាយុវែង
កំពូលអរម៉ូនម្យ៉ាងហៅថា ឌីហាយដ្រូផេនដ្រូស្តេរ៉ូន។ អរម៉ូនប្រភេទនេះជួយដល់ប្រព័ន្ធភាពស៊ាំ បង្កើនសាច់ដុំ និងជួយឲ្យស្បែកក្មេងជាងវ័យ។ កំណត់សម្គាល់របស់អ្នកស្រាវជ្រាវមួយចំនួនបានឲ្យដឹងថា បុរសដែលបានរួមភេទ ២ ដងក្នុង ១ សប្តាហ៍នឹងរស់បានយូរជាងបុរសដែលបានរួមភេទតែម្តងក្នុង ១ ខែ។
៦. ជួយបង្កើនចរាចរណ៏ឈាម
នៅពេលរួមភេទ អត្រានៃចង្វាក់បេះដូងកើនឡើងគួរឲ្យកត់សម្គាល់ ចង្វាក់បេះដូងលោតញាប់ខ្លាំង និងបង្កើនចរចរណ៍ឈាម។ ក្រោយមក កោសិកានិងការជ្រៀតចូលនៃសរីរាង្គចាប់ផ្តើមមានការកើនឡើង បរិមាណឈាមចាស់ នឹងត្រូវបានបំផ្លាញចោល បញ្ជូនតូស៊ីន និងមេតាប៉ូលីសនៅក្នុងកោសិកាទៅកាន់ថ្លើម និងទៅកាន់តម្រងនោមដើម្បីបញ្ចេញមកខាងក្រៅរាងកាយ។ ដោយសារមូលហេតុនេះដែរ រាងកាយនឹងកាត់បន្ថយភាពអស់កម្លាំងដោយតូស៊ីន។
៧. ជួយឲ្យគេងលក់ស្រួល
ការគេងក្រោយពេលរួមភេទនឹងជួយឲ្យរាងកាយរឹងមាំ និងមានផាសុខភាព។ ជាការពិតណាស់ ការគេងយប់ជ្រៅផ្តល់នូវឥទ្ធិពលវិជ្ជមាននៅក្នុងជីវិតប្រចាំថ្ងៃ ការងារ និងសុខភាពទូទៅ។
៨. ជួយឲ្យមានរាងស្អាត
ការរួមភេទត្រូវប្រើកម្លាំងច្រើន និងត្រូវបានគេគិតថាជាយុទ្ធនាការប្រើកម្លាំង។ ដូច្នេះការរួមភេទអាចជួយកាត់បន្ថយកាឡូរីដែលលើស ជួយឲ្យរាងស្អាត កាត់បន្ថយទំហំចង្កេះ…។
៩. ជួយបង្កើនបរិមាណនៃអ៊ីដ្រូសែន និងតេសតូស្តេរ៉ូន
អរម៉ូនតេសតូស្តេរ៉ូនរបស់បុរសមិនត្រឹមតែមិនអាចជួយឲ្យគេចេះស្រលាញ់តែប៉ុណ្ណោះទេ តែវាអាចប្រើដើម្បីជួយ បង្កើនសំណង់សាច់ដុំ ការពារសរសៃឈាមបេះដូង និងរក្សាជាតិខ្លាញ់ក្នុងប្រម៉ាត់។ វាមានលក្ខណៈស្រដៀងដូចគ្នាដែរនឹងអរម៉ូនអ៊ីដ្រូសែន៕
មតិយោបល់