ភ្នំពេញៈ នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧ និង៤០នាទីយប់ ត្រង់ចំណុចមុខវត្តសំបួរមាស ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យ៣នាក់ ទី១.ឈ្មោះ ផន ភារុណ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ស្នាក់នៅការដ្ឋានសំណង់ ស្ថិតនៅ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល , ទី២ឈ្មោះ ធី សុវណ្ណរ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី៣ឈ្មោះ វិន សីហា ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅក្នុងការដ្ឋានសំណង់បុរីសំបួរមាស ស្ថិតនៅសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ទី១.ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់ធំល្មម,ទី២.ម៉ូតូចំនួន០១គ្រឿងម៉ាកស៊ុយស៊ុគីលែត(ZUZUKI LETS)ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FI-3119 ។
មុនពេលកើតហេតុ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពភាព ខណ្ឌដង្កោ ដឹកនាំដោយលោក ម៉ុក ពុទ្ធា នាយករដ្ឋបាលខណ្ឌដង្កោ , អនុសេនីយ៍ឯក សេង ស្រេង អធិការរងនគរបាលខណ្ឌដង្កោ និងលោកវរសេនីយ៍ត្រី ព្រុំ ស៊ីនួន មេបញ្ជាការរង កងរាជអាវុធហត្ថខណ្ឌដង្កោ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រង់ ចំណុចមុខវត្តសំបួរមាស ។ លុះដល់ម៉ោងកើតហេតុ ក៏មានជនសង្ស័យចំនួន៣នាក់ជិះម៉ូតូចំនួន១គ្រឿងម៉ាកស៊ុយស៊ុគីលែត(ZUZUKI LETS)ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FI-3119 ពីជើងទៅត្បូងដល់ចំណុចខាងលើ សមត្ថកិច្ចយើងក៏បានហៅឲ្យឈប់ធ្វើការត្រួតពិនិត្យរកឃើញក្រាមពណ៌សថ្លាចំនួន១កញ្ចប់ថង់ធំល្មម ដែលជនសង្ស័យឈ្មោះ ផន ភារុន លាក់ទុកក្នុងហោប៉ាវខោក្រោយខាងឆ្វេង ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ៣នាក់ខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។




មតិយោបល់