តើអ្នកមានធ្លាប់ជួបប្រទះបញ្ហាស្នាមជាំពណ៌ស្វាយកើតឡើងនៅលើស្បែកញឹកញាប់មែនទេ? ទោះបីជាវាកើតឡើងហើយរលប់បាត់ទៅវិញដោយខ្លួនឯងក៏ដោយ តែកុំមើលស្រាលឲ្យសោះ ព្រោះវាអាចជាសញ្ញាដែលព្រមានថា សុខភាពរបស់អ្នកកំពុងតែស្ថិតនៅក្នុងដំណាក់កាលគ្រោះថ្នាក់។ ខាងក្រោមនេះ គឺជាមូលហេតុទូទៅដែលបណ្តោលឲ្យស្បែករបស់អ្នកមានភាពជាំដោយមិនដឹងខ្លួន៖
កោសិកាឈាមក្រហមមានកម្រិតទាប
ស្បែកឡើងជាំដុំៗមានពណ៌ស្វាយ អាចជាសញ្ញាមួយដែលបង្ហាញថា អ្នកកំពុងតែមានបញ្ហាប្លាកែត។ នេះជាផ្នែកមួយដ៏សំខាន់នៃឈាម ព្រោះវាជាអ្នកជួយដល់កំណត់ឈាម និងទប់ស្តាត់ការហូរឈាម។
បើយោងតាមវេជ្ជបណ្ឌិត Jessie Cheung អ្នកឯកទេសផ្នែកសើរស្បែក បាននិយាយថា អ្នកអាចមានស្នាមជាំលេចឡើងលើស្បែក ប្រសិនបើកោសិកាប្លាកែត មានការថយចុះគុណភាព។ ករណីកម្រ ស្ត្រីមានផ្ទៃពោះដែលចេញរោគសញ្ញាបែបនេះ ក៏ប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមផងដែរ។
ជំងឺឈាម
ជំងឺស្លេកស្លាំងមិនមែនជាបញ្ហាដែលពិបាកព្យាបាលនោះទេ តែប្រសិនបើអាការៈដទៃទៀតដូចជា ការហូរឈាមតាមច្រមុះ ការហូរឈាមច្រើនហួសបន្ទាប់ពីការវះកាត់ អ្នកអាចនឹងកំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរ។
បើយោងតាមមូលនិធិអាមេរិក បានបង្ហាញថា ជំងឺឈាមគឺជាជំងឺតំណពូជដែលបណ្តោលមកពីកង្វះ ឬបាត់បង់ប្រូតេអ៊ីននៅក្នុងឈាម។
បញ្ហាថ្លើម
ការខូចសរីរាង្គថ្លើម នឹងជះឥទ្ធិពលដល់បរិមាណប្លាកែតដែលចាំបាច់សម្រាប់កំណក់ឈាម។ ចំនួនប្លាកែតទាប អាចបណ្តោលឲ្យមានស្នាមជាំលើស្បែក។
បើយោងសាស្ត្រាចារ្យ Betty Diamond នៅទីក្រុងញ៉ូវយ៉ក បានឲ្យដឹងថា មានមូលហេតុជាច្រើនដែលធ្វើឲ្យគ្រោះថ្នាក់ដល់ថ្លើម ក្នុងការគ្រឿងស្រវឹងក៏អាចបង្កឲ្យកើតជំងឺថ្លើមប្រភេទ C ហើយវិវត្តទៅជាជំងឺថ្លើមធ្ងន់ធ្ងរ។
មហារីកឈាម
ស្នាមជាំពណ៌ស្វាយដែលលេចឡើងនៅលើស្បែក អាចជាសញ្ញានៃជំងឺមហារីកឈាម ផងដែរ។ បើយោងតាមលោកសាស្ត្រាចារ្យ Kenneth Offit ប្រធានផ្នែកនៃជំងឺមហារីកនៅមន្ទើរពេទ្យ Denver Health បានឲ្យដឹងថា រោគសញ្ញានៃជំងឺមហារីក រួមមានភាពអស់កម្លាំង ហើមកូនកណ្តុរ និងការឈឺចាប់ឆ្អឹងផងដែរ។ សូមទៅជួបគ្រូពេទ្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប្រសិនបើអ្ននមានរោគសញ្ញាទាំងនេះ៕

ប្រភព៖soha
មតិយោបល់