ព័ត៌មានជាតិ

ស៊យធំ! លួចគេ មិនមើលកាមេរ៉ាសុវត្ថិភាព ចុងក្រោយខ្នោះដដែល!

កំពង់ស្ពឺៈ លោកអធិការរងស្រុកសំរោងទង ទទួលផ្នែកព្រហ្មទណ្ឌបានប្រាប់ Post News ថា កម្លាំងជំនាញព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍វល្លិ៍សរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិដក់ព ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ ម៉ៅ សុផា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិដក់ព ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីលួចទ្រព្យសម្បិត្តរបស់អ្នកដ៏ទៃ រួមមាន៖ ខ្សែដៃមាស១ខ្សែទម្ងន់៣ជី , ខ្សែដៃផ្លាក១ខ្សែ ទម្ងន់១,៣០(មួយជីបីហ៊ុន) ,ខ្សែជើងផ្លាកទីនទម្ងន់១ជីកន្លះ ,ចិញ្ចៀនផ្លាកទី១វង់ ,ទម្ងន់១ជី ខ្សែកថាប្រាក់១ខ្សែ ,ទូរសព្ទដៃចំនួន២គ្រឿង IPhone5ចំនួន១គ្រឿង និងម៉ាកហូវៃចំនួន១គ្រឿង ,លុយខ្មែរចំនួន១០ម៉ឺនរៀល ,លុយដុល្លារ១២០ដុល្លារ និងឯកសារមួយចំនួនទៀត ដែលជារបស់ឈ្មោះ ប៉ោ លីណា ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិដក់ពរ ឃុំវល្លិ៍សរ កាលពីវេលាម៉ោង២និង៤៣នាទី ទៀបភ្លឺ តាមរយៈកាមេរ៉ាសុវត្ថិភាព។

ក្រោយធ្វើការសាកសួរ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលលួចពិតប្រាកដមែន និងកំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់