ព័ត៌មានជាតិ

ជនបរទេសម្នាក់ ធ្វើឲ្យទូ ATM ធនាគារ ABA ខូចខាត ព្រោះខឹងម៉ាស៊ីនលេបកាត

កំពង់ចាម: ជនបរទេសម្នាក់ បានមកដកប្រាក់ ហើយត្រូវទូ ATM លេបកាត ធ្វើឲ្យជនបរទេសរូបនេះ មានកំហឹងខឹង បានរុញច្រានទូ ATM បង្កការភ្ញាក់ផ្អើលដល់សន្តិសុខ ឃាត់ប្រគល់ឲ្យសមត្ថកិច្ច ដែលកំពុងល្បាត នាវេលាម៉ោង ១៩និង១៥នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចទូដកប្រាក់ ATM ធនាគារ ABA ស្ថិតនៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ជនបរទេសខាងលើ មានឈ្មោះ HAAVIKKO SANTERI ភេទប្រុស ជនជាតិហ្វាំងឡង់ ត្រូវបានសមត្ថកិច្ចនាំមកសាកសួរ នៅអធិការដ្ឋាននគរបាលក្រុង និងតាមការពិនិត្យជាតិអាកុល ជាលទ្ធផលមាន ០.៥០។

ចំណែកខាងធនាគារ ABA ពុំមានការប្តឹងផ្តល់លើជនបរទេសរូបនេះទេ ដោយរង់ចាំការពិនិត្យលើទូ ATM នៅព្រឹកនេះ ដើម្បីយកកាត ATM ផ្តល់ជូនវិញ តែសំណូមពរឲ្យសមត្ថកិច្ច ធ្វើការអប់រំ កុំឲ្យមានការអុកឡុក បង្កការរំខាននៅកន្លែងទូ ATM បន្តទៀត៕

មតិយោបល់