រតនគិរីៈ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នំា២០១៨ វេលាម៉ោង៩និង២០នាទីព្រឹក មានករណីបុរស៣នាក់ កែច្នៃគ្រាប់រំសេវយកទៅបោកត្រីនៅទឹកបឹង តែប្រើគ្រាប់ខុសបច្ចេកទេស បណ្តាលឲ្យខ្ទេតបំបែងគ្រាប់លើខ្លួនឯង រងរបួសធ្ងន់២នាក់ ស្ថិតនៅចំណុចអូរតាង ភូមិសុស ឃុំយ៉ទុង ស្រុកអូរយ៉ាដាវ ខេត្តរតនៈគិរី។
ជនរងគ្រោះទី១ឈ្មោះ សេវ ទុះ ភេទប្រុស អាយុ២៤ឆ្នំា ជនជាតិចារាយ របួសដាច់កដៃនិងរបួសខ្លួន ទី២ឈ្មោះ សេវ ខ្វា ភេទប្រុស អាយុ២១ឆ្នំា ជនជាតិចារាយរបួសដងខ្លួន ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុជាមួយគ្នា ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនបញ្ជូន យកទៅព្យាបាលនៅមន្ទីរពេទ្យដើម្បីសង្រោះ៕
មតិយោបល់