ភ្នំពេញៈ កាលពីវេលាម៉ោង១០ និង ២៥នាទីយប់ថ្ងែទី២០ ខែមេសា ឆ្នាំ២០១៩ មានករណីហិង្សា ប្ដីវាយប្រពន្ធ បណ្ដាលឲ្យប្រពន្ធរងរបួស ស្ថិតកន្លែងហូបការមួយឈ្មោះ (សេវេនប្រាយ២) ស្ថិតនៅសង្កាត់ទឹកល្អក២ ខណ្ឌទួលគោក ។
តាមសម្ដីជនរងគ្រោះ(ប្រពន្ធ) បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ គាត់ និងប្ដីបាននាំគ្នា ទៅញាំការនៅទីតាំងខាងលើ លុះជិតចប់កម្មវិធី ប្ដីគាត់បានហៅទៅផ្ទះ អំទ្បុងពេលធ្វើដំណើរតាមរថយន្ត មកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែប្ដីគាត់ បានវាយប្រពន្ធចំខ្នង និងក្បាល ចាប់ក្បាលបោកនិងចង្កូតឡាន ហើយខាំដៃស្ដាំប្រពន្ធ ជាំទាំងដុំៗ បណ្ដាលឲ្យរងរបួស។
ភ្លាមៗនោះជនរងគ្រោះ ក៏បានបើកទ្វារថយន្ត ចុះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ទឹកល្អក់២ តែត្រូវប៉ូលិសប្រាប់ថា រស់នៅកន្លែណាដាក់ពាក្យបណ្ដឹងទីនោះទៅ ទើបជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ផ្សាថ្មីទី១ តែត្រូវសមត្ថកិច្ច ប្រាប់ឲ្យទៅដាក់ពាក្យបណ្ដឹងនៅកន្លែងកើតហេតុ ដោយរុញទៅរុញមក។
ចុងក្រោយជនរងគ្រោះ បានសម្រេចតេទូរស័ព្ទឲ្យម្ដាយយកកូនទាំង២ ចេញពីផ្ទះមកឲ្យគាត់ តែត្រូវប្ដីមកទាន់ទាញយកកូនដាក់ក្នុងឡាន ចាក់ឡុក រួចទាញដែកសោ ចាក់ចង្កូតឡាន ដេញវាយឪក្មេក និងម្ដាយក្មេករត់ចែកជើងគ្នា ហើយបើកឡានទៅបាត់។
សូមបញ្ជាក់ថា ជនសង្ស័យដែលអំពើហិង្សាលើប្រពន្ធ ឈ្មោះ ទន់ ហួរ មុខរបរលក់ឡាន នៅម្ដុំវត្តភ្នំ មានកូន២នាក់៖ កូនទី១អាយុ៣ឆ្នាំ និងកូនទី២អាយុមួយខួបជាង នៅបៅទឹកដោះគោនៅឡើយ៕
មតិយោបល់