ព័ត៌មានជាតិ

អាសូរ! បុរសវ័យចំណាស់ម្នាក់​ មានជំងឺប្រចាំកាយ ចង.កផ្តាច់ជីវិត

​កោះកុង: ​​បុរសម្នាក់បានធ្វើអត្តឃាតចងក​ខ្លួនឯង បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ នៅលើផ្ទ​ចាំចម្ការ ស្ថិតនៅចំណុចចម្ការស្វាយស៊ីគ្រាប់ ភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

ក្រោយទទួលបានដំណឹង កាលពីថ្ងៃ​អាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា​នព្វសក័​ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៨
នៅ​វេលា​ម៉ោង​២រសៀល កម្លាំងប៉ុស្ដិ៍បាន សហការជាមួយផ្នែកជំនាញ នៃអធិការដ្ឋាន បានចុះពិនិត្យ​សាកសព ឈ្មោះ ខ្វៀង នុយ ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែ មានទីលំនៅ មុខរបរកសិករ ភូមិ​សាលាម្នាង ឃុំបឹងព្រាវ ស្រុក​ស្រែអំបិល ខេត្តកោះកុង។

​តាមការឆ្លើយបំភ្លឺពីក្រុមគ្រួសារ បញ្ជាក់ឲ្យដឹងថា ប្តីរបស់គាត់ធ្លាប់មានបញ្ហាខួក្បាលពីមុនមក​ ក្រោយពីពិនិត្យឃើញថាជនរងគ្រោះ ពិតជាស្លាប់ដោយសារចងក​ ធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន៕

មតិយោបល់