កំពង់ចាមៈ មនុស្សជាច្រើននាក់ បានភ័យលោះព្រលឹង បន្ទាប់ពីបាននិងកំពុងធ្វើដំណើរនៅលើរថយន្តក្រុងរបស់ក្រុមហ៊ុន ភ្នំពេញ សូរិយា ពាក់ស្លាកលេខ ភ្នំពេញ 3B-1863 ពីភ្នំពេញទៅខេត្តសៀមរាប ស្រាប់តែមានបុរសម្នាក់ សង្ស័យបែកថ្នាំ បានហក់មកទាញដណ្តើមចង្កូតរថយន្តពីអ្នកបើកបរ បណ្តាលឲ្យរេចង្កូតពេញផ្លូវ ជ្រុលទភបុកនឹងសួនផ្លូវ។
ករណីនេះកើតឡើងនៅម៉ោងប្រមាណជា ៩និង៣០នាទីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៦អា ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
បុរសដែលសង្ស័យថាបែកថ្នាំ ទាញចង្កូតរថយន្តក្រុង បង្កការភ័យស្លន់ស្លោរនេះ មានឈ្មោះ ជាម ជៀន ភេទ ប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅឃុំតាសម ស្រុកអង្គរជុំ ខេត្តសៀមរាប។
ក្រោយកើតហេតុ បុរសខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕
មតិយោបល់