សៀមរាបៈ លោកវរសេនីយឯក ជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ បានប្រាប់Post Newsថា មានករណីអគ្គិភ័យឆាបឆេះ តូបជាងក្រឡឹង ប្រភេទឈើប្រក់ស័ង្កសី តែមិនបណ្តាលឲ្យខូចខាតទាំងស្រុងនោះទេ ត្រូវបានអន្តរាគមន៍ ដោយរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង។
ហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១១យប់ ស្ថិតនៅខាងជើងផ្លូវជាតិលេខ៦ ក្នុងភូមិ ភ្នំលៀបខាងកើត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ម្ចាស់តូបឈ្មោះ រឿន សំបាន ភេទប្រុស អាយុ២៥ឆ្នាំ និងប្រពន្ធឈ្មោះ សួយ សារី អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ចំពោះការខូចខាតប្រហែលជា៧០ភាគរយ ហើយមិនទាន់ដឹងថាសរុបទឹកប្រាក់ អស់ប៉ុន្មាននៅឡើយទេ តែមិនបណ្តាលឲ្យបាត់បង់អាយុជីវិតនរណាម្នាក់ទេ។ មូលហេតុ ទុសេ្សខ្សែរភ្លើងម្ចាស់មិននៅចាក់សោរ៕
មតិយោបល់