ព័ត៌មានជាតិ

ម៉ូតូ​កង់​បី​បុក​ជាមួយ​ម៉ូតូ​ឌ្រីមសង់ បណ្តាលឲ្យបុរស០២នាក់ ស្លាប់និងរងរបួសធ្ងន់

​បន្ទាយ​មាន​ជ័យ:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​ម៉ូតូ​និងម៉ូតូ​មួយគ្រឿង​ ប៉ះទង្គិច​ជាមួយ​ម៉ូតូ​កង់​កង់​បី​ ។​

​ហេតុ​កាណ៍​នេះ​បាន​កើតឡើង ​នៅ​វេលា​ម៉ោង​២១​និង​៣០​នាទី​ ថ្ងៃ​ទី​០៦​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៨​ ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​ ១២-១៣​ ស្ថិត​នៅ​ភូមិ​សិលា​ខ្មែរ​ ឃុំ​ អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ។​

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ ហុង​ ថា​វឿ​ង​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ទួល​ពង្រ​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដបន្ទាយមានជ័យ​ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ ។​ ចំណែក​ម្នាក់​ទៀត​រង​របួសធ្ងន់​ឈ្មោះ​ ថម​ ដូង​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ នៅ​ ភូមិ​សិលា​ខ្មែរ​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ បើក​ម៉ូតូ​កង់​បី​ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ មុន​ពេល​កើតហេតុ​អ្នក​បើក​ម៉ូតូ​ឌ្រី​ម​ បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​លើ​ផ្លូវជាតិ​លេខ​៥៨​ ពេល​មក​ចំណុច​កើតហេតុ​ ម៉ូតូ​កង់​បី​បាន​ធ្វើ​ដំណើរ​លើ​ផ្លូវលំ​ ពី​ទិស​ខាងជើង​ទៅ​ត្បូង​ឡើង​ កាត់​ទ្រូង​ផ្លូវជាតិ​ ត្រូវ​ម៉ូតូ​ឌ្រី​ម​ជ្រុល​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ឌ្រី​ម​ស្លាប់​នៅ​នឹង​កន្លែង​ ចំណែក​អ្នក​បើក​ម៉ូតូ​កង់​បី​ រង​របួសធ្ងន់​ ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ​។​ ចំណែក​ម៉ូតូ​ឌ្រី​ម​ខូចខាត​ធ្ងន់​ ម៉ូតូ​កង់​បី​ខូចខាត​ស្រាល​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​បាន​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅរក្សា​ទុក ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​បី​ជាន់​ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ ៕

មតិយោបល់