ព័ត៌មានជាតិ

នរគបាលចរាចរត្រូវឃាត់អ្នកជិះម៉ូតូមិនមានមួកសុវត្ថិភាព និងមិនមានអត្តសញ្ញាណប័ណ្ណ

បន្ទាយមានជ័យៈ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បានឲ្យ​ដឹងថា ​​​អនុសាសន៍​សម្តេច​ក្រឡាហោម​ ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​បញ្ឈប់​អ្នក​​ធ្វើដំណើរ​ ​បើកបរ​ម៉ូតូ​ទាំង​ឡាយណា ​ដែល​មិន​ពាក់មួក​សុវត្ថិភាព​ និង​ពុំ​មាន​អត្ត​សញ្ញាប័ណ្ណ​តាម​ខ្លួន។

លោក ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​ ទាក់ទង​និង​ការងារ​នេះ​ គឺ ការិយាល័យ​​ចរាចរ​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ដល់​បណ្តា​អធិការ​គ្រប់​ស្រុក​ក្រុង​ដើម្បី​ចាត់វិធានការ​ ដែល​ការបញ្ឈប់​អ្នក​បើក​ម៉ូតូ​ដែល​ពុំ​ពាក់មួក​សុវត្ថិភាព ​និង​មិន​ដាក់​អត្តសញ្ញាណ​ប័ណ្ណ ​តាម​ខ្លួន​ មិន​មែន​ជា​ការ​ផាកពិន័យ​ឡើយ ​គឺ​គ្រាន់តែ​បញ្ឈប់ ​ឲ្យ​ពួកគាត់ ​ធ្វើ​យ៉ាងណា​ត្រូវ​ចេះ​ពាក់មួក​គ្រប់ពេល​ និង​ពេល​ជិះ​ម៉ូតូ​ត្រូវ​មាន​អត្ត​សញ្ញាណប័ណ្ណ​តាម​ខ្លួន ព្រោះថា ​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ស្ទើរ​ រាល់ថ្ងៃ​ ដែល​គ្រោះថ្នាក់​ខ្លះ​ពិបាក​ក្នុង​ការ​រក​អត្តសញ្ញាណ​ជនរងគ្រោះ​។

ក្រៅពី​ការងារ​នេះ​ លោក​ក៏បាន​ស្នើដល់​ការិយាល័យ​ចរាចរ និង​សណ្តាប់ធ្នាប់ ​ពិនិត្យមើល​ឡើងវិញ​លើ​យានយន្ត​ដែល​ដឹក​សំពីង​សំពង ​គ្មាន​ស្លាក​លេខ។ ​ការអនុវត្ត​ត្រូវ​បង្កើត​កម្មវិធី​បន្តបន្ទាប់​ ដូចជា​ការ​ត្រួតពិនិត្យ​អាវុធ ​ការ​វាស់​ជាតិ​អាកុល​ ការ​ចាប់​ការ​បើកបរ​ហួស​ល្បឿន​កំណត់ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ការអនុវត្ត ​និង​ការគោរព​ច្បាប់​ចរាចរ​មាន​ប្រសិទ្ធភាព។

លោក សន គឹម សួ​គ៍ នាយ ​កា​រិ​យា​ល័​យ ​ចរាចរ​ជើងគោក​ នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ បានឲ្យដឹងថា​ ចំពោះ​វិធានការ​របស់​លោក​ស្នងកា​រ​លោក​កំពុងតែ​ចាត់ការ​បន្ត​ទៅ​តាម​អធិការ​និង​អនុវត្ត​រឹបបណ្ដឹង​​៕

មតិយោបល់