ភ្នំពេញៈ កម្លាំងចម្រុះរបស់ខណ្ឌពោធិ៍សែនជ័យ រួមមានអាជ្ញាធរខណ្ឌ សន្តិសុខខណ្ឌ អាជ្ញាធរសង្កាត់ចោមចៅ២ និងនគរបាលប៉ុស្តិ៍ចោមចៅ២ ព្រមទាំងប្រជាការពារភូមបានចុះទៅធ្វើការរុះរើសំយ៉ាបផ្ទះមួយចំនួននៅក្នុងបុរីលឹមឈាងហាក់ ស្ថិតនៅក្នុងភូមិព្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
សមត្ថកិច្ចខាងលើបាននិយាយថា សំយ៉ាបផ្ទះខាងលើនោះត្រូវបានសាងសង់រំលោភលើចំណីផ្លូវសាធារណៈយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន និងដាក់អីវ៉ាន់របស់ពួកគាត់ ធ្វើឲ្យបាត់បង់ចិញ្ចើមផ្លូវដែលទុកសម្រាប់អ្នកដំណើរថ្មើរជើង។ ហើយដើម្បីថែរក្សាចិញ្ចើមផ្លូវខាងលើដើម្បីឲ្យមានសោភ័ណភាពនិងទុកសម្រាប់អ្នកដើរដោយថ្មើរជើងនោះទើបអាជ្ញាធរចុះរុះរើនិងកាត់ចេញ មិនឲ្យមានតទៅទៀតឡើយ។
ប្រភពដដែលបានបន្តទៀតថា ដោយឡែកផ្ទះសំណាក់ មួយយីហោ«ដាណាវី»ក៏បានសាងសង់សំយ៉ាបផ្ទះរំលោភមកលើចំណីផ្លូវដែរ។ នៅពេលកម្លាំងចម្រុះចុះទៅរុះរើប្រជាពលរដ្ឋខាងលើ បានសុំឲ្យទុកពេលដើម្បីឲ្យពួកគាត់រុះរើដោយខ្លួនឯងវិញ។ហើយបន្ទាប់ពីមានការសំណូមពរបែបនេះអាជ្ញាធរក៏បានសម្រេចទុកពេលជូនពួកគាត់ក្នុងការអនុវត្តរយៈពេល២៨ថ្ងៃក្នុងការរុះរើសំយ៉ាបនេះចេញ និងបានណែនាំកុំឲ្យអ្នកដែលមិនទាន់សាងសង់ឬបម្រុងសង់ត្រូវបញ្ឈប់ជាបន្ទាន់ព្រោះអាជ្ញាធរមិនអនុញ្ញាតឡើយ៕
https://youtu.be/QUMHu223MsU
មតិយោបល់