ព័ត៌មានជាតិ

ប្តីហេងស៊យ! ដាច់ចិត្តលើកដៃសម្លាប់ប្រពន្ធទុកកូនប្រុសស្រី៥នាក់កំព្រាម្តាយ…

​ឧត្តរមានជ័យៈ ថ្ងៃអាទិត្យ ០៤ រោច ខែ ផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៣និង៤៥នាទីរសៀល មានករណីឃាតកម្ម កើតឡើងនៅចំណុចចំការដំឡូង ព្រៃបីគីឡូ ស្ថិតនៅភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

បង្កឡើងដោយជនសង្ស័យឈ្មោះ លាវ សាមី ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិពាមក្នុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានយកដំបងឈើវាយទៅលើប្រពន្ធឈ្មោះ ស៊ីន ឆេន អាយុ ៤៣ ឆ្នាំ មានកូនចំនួន៥នាក់ ស្រី២នាក់ រស់នៅភូមិ-ឃុំខាងលើជាមួយគ្នា បណ្តាលឱ្យត្រូវចំផ្នែកខាងក្រោយចំនួន៣ដំបង រួចហើយយក កាំបិតខ្វែវអារដាច់កប្រវែង៨ សង់ទីម៉ែត្រ ស្លាប់នៅនឹងកន្លែងកើតហេតុ។

មូលហេតុ ជនសង្ស័យស្រវឹងស្រា ខឹងប្រពន្ធជេរស្តីបន្ទោស ។ ករណីនេះ ក្រោយកើតហេតុ លោកអធិការនគរបាលស្រុក ដឹកនាំកម្លាំងជំនាញ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗនៅវេលាម៉ោង៤និង៥០ នាទីល្ងាច បច្ចុប្បន្នយើងកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់