ភ្នំពេញៈ នៅវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅម្តុំទួលទំពូងទល់មុខវត្តទួលទំពូងតែម្តង តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ រវាងរថយន្ត NISSAN ដែលបានបត់ត្រឡប់ក្រោយមិនប្រយ័ត្ន បានជ្រុលទៅគៀរម៉ូតូសណ្តោងរ៉ឺម៉កនិងថយន្តដឹកឥដ្ឋទៅផ្ទប់នឹងរបាំងបុកចែកទ្រូងផ្លូវបាក់អស់១កង់ បណ្តាលឲ្យរថយន្តនិងម៉ូតូសណ្តោងរ៉ឺម៉ករងការខូចខាតទាំងសង្ខាង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្ត NISSAN បើកបរក្នុងទិសដៅពីលិចទៅកើតពេលដែលមកដល់ចំណុចកើតហេតុបម្រុងបត់ឆ្លងផ្លូវត្រលប់ក្រោយ តែដោយសារមិនបានប្រុងប្រយ័ត្ន ភ្លាមនោះមានម៉ូតូសណ្តោងរ៉ឺម៉កនិងថយន្តដឹកឥដ្ឋមកពីក្រោយ ស្រាប់តែគៀរបណ្តាលឲ្យគៀបជាប់ទៅផ្ទប់នឹងរបាំងបុកចែកទ្រូងផ្លូវតែម្តង។
ក្នុងហេតុករណ៍នេះមិនបណ្តាលឲ្យមាននរណាម្នាក់រងរបួសទេ គ្រាន់តែរងការខូចខាតសម្ភារៈ និងបាក់របាំងបុកចែកទ្រូងផ្លូវដែលសម្បិត្តសាធារណៈ អស់មួយកង់។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងហើយបានយករថយន្តនិងរ៉ឺម៉កទៅរក្សាទុកបណ្តោះអាសន្នដើម្បីរង់ចាំការដោះស្រាយគ្នាជាក្រោយទៀត៕









មតិយោបល់