ព័ត៌មានជាតិ

តណ្ហាបាំងមុខ! ចាប់រំលោភក្មួយស្រីបង្កើតខ្លួនឯង បានសម្រេចជាច្រើនដង

ត្បូងឃ្មុំៈ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចនឹង​ត្រៀម​បញ្ជូខ្លួន​បុរស​ម្នាក់​ ​ទៅ​សាលាដំបូង​ខេត្ត​ចាត់​វិធាន​ទៅ​តាម​ផ្លូវច្បាប់​ពីបទល្បួងក្មួយស្រីបង្កើត យកទៅរំលោភបានសម្រេចជាច្រើនដង។

ជនសង្ស័យឈ្មោះ មី សេង​ឡុ​ង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ជប់​ក្រៅ ឃុំ​ជុប ស្រុក​ត្បូងឃ្មុំ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ស.ប.ទ អាយុ ១៣ រស់នៅភូមិឃុំជាមួយគ្នា ។

ប្រភពពីសមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា កន្លង​មក​ក្មេងស្រី​រង​គ្រោះ ធ្លាប់បាន​យករឿងជនសង្ស័យ​ខាងលើ ធ្វើ​សកម្ម​ភាព​លួងលោម​ និង​​បញ្ចុះបញ្ចូល​នាងនាំយក​ទៅ​រំលោភ​សេពសន្ថវៈ​ ​ប្រាប់​ទៅម្តាយ​ជា​ច្រើ​លើក​ តែ​ម្ដាយពុំបានចាប់​អារ​ម្ម​ណ៏នោះ​ទេ​។

ទើបតែ​​ព្រឹកថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យបាន​បក់ដៃ ​ហៅ​ក្មេង​ស្រី​រង​គ្រោះ ​ដើម្បី​យកទៅ​រំលោភ​​បន្ត​ទៀត​ នៅ​ត្រង់​ទីតាំង​កន្លែង​ស្ងាត់​ក្នុងភូមិ ​តែត្រូវបាន​ក្មេង​ស្រី​នោះ ​ប្រកែកមិនព្រម​ទៅ​ ហើយ​ត្អូញ​ត្អែ​រ​ឈឺ​ប្រដាប់​ភេទ​ពេក និងបាន​យក​រឿង​ទាំងនេះ​ ទៅប្រាប់​​ម្តាយ​របស់​ខ្លួន ទើប​ធ្វើឲ្យមានការភ្ញាក់ផ្អើល ​ទៅដល់​សាច់ញាតិ​​អំពីរឿងនេះ ។

ក្រោយពីការសាកសួររបស់​សមត្ថកិច្ច ​ជនសង្ស័យបាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្តិសកម្មភាពបែបនេះ ​ជា​បន្តបន្ទាប់ចំនួន​៤​លើក​មក​ហើយ ។ តែបើតាមប្រភពព័ត៌មានឲ្យដឹង គឺមិនមែន៤ដងទេ តែជនសង្ស័យឆ្លើយបែបនេះ ដើម្បីសម្រាលទោសខ្លួនឯង ។

សម្រាប់​ក្មេង​ស្រី​រង​គ្រោះ​ បន្ទាប់ពី​បញ្ជូនទៅ​មក​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ខេត្ត​ឃើញ​ថា បាន​ដាច់សន្ទះ​ព្រហ្មចារី​ពិតប្រាកដមែន៕

មតិយោបល់