ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ក្នុងចំណោម ២នាក់ ត្រូវសមត្ថកិច្ចឃាត់ដកហូតសារធាតុញៀន ២កញ្ចប់ និងអាវុធខ្លីមួយដើម

ភ្នំពេញ: នៅវេលាម៉ោង ១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ១០៣ ចំណុចជិតសាលាអាយយូ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កម្លាំងអន្តរាគមន៍នគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងអន្តរាគមន៍នគរបាលខណ្ឌសែនសុខ កំពុងជិះល្បាតក្នុងភូមិសាស្ត្រ និងទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីការពាជូនប្រជាពរដ្ឋក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញជនសង្ស័យ ២នាក់ ជិះម៉ូតូធំមួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BB-4863 បានហៅឲ្យឈប់តែជនសង្ស័យទាំង ២នាក់ មិនបានឈប់ទេព្យាយាមជិះរត់គេច ឃើញដូចច្នោះក៏ជិះដេញតាមពីក្រោយ រហូតដល់ចំនុចកើតហេតុខាងលើ ជនសង្ស័យបានផ្ដួលម៉ូតូរត់គេចខ្លួនម្នាក់ និងម្នាក់ទៀត ឃាត់ខ្លួនរួចហើយឆែកឆេរកឃើញសារធាតុញៀន ២កញ្ចប់ និងអាវុធខ្លីមួយដើមកឃាត់ខ្លួនតែម្ដង។

ជនសង្ស័យម្នាក់រួមទាំងវត្ថុតាង ត្រូវនាំទៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីសាកសួរ និងធ្វើកំណត់ហេតុកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់