ព័ត៌មានជាតិ

ឃ្វាលគោបណ្តើរ ជក់គ្រឿងញៀនបណ្តើរ ខ្នោះបានសម្រេច!..

ភ្នំពេញ: កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍បានចុះល្បាតក្នុងមូលដ្ឋានធ្វើការបង្ក្រាបជាក់ស្តែងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតដកហូតថ្នាំញៀន២កញ្ចប់តូច។

ហេតុការណ៍ឃាត់ខ្លួននេះបានកើតកាលពីវេលាម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ នាង វណ្ណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរឃ្វាលគោ ស្នាក់នៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តព្រះវិហារ។

នគរបាលឲដឹងថាជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងនគរបាលបានល្បាតនៅក្នុងមូលដ្ឋានឃើញជនសង្ស័យខាងលើនគរបាលមានការសង្ស័យក៏ហៅជនសង្ស័យសាកសួរនិងឆែកឆេររកឃើញក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន២កញ្ចប់តូចនៅលើខ្លួនជនសង្ស័យហើយក៏ឃាត់ខ្លួនតែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

មតិយោបល់