ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ មុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម

ភ្នំពេញ: ជនសង្សយ័២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យឃាត់ខ្លួន ខណ:ដែលកំពុងឈរចែកចាយថ្នាំញៀននៅតាមផ្លូវសារធារណ:។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យធ្វើឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវព្រះមុន្នីរ៉េត ភូមិដំណាក់ធំ
សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ខណ:ដែលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យចុះល្បាតពួនស្ទាក់បទល្មើសក្នុងមូលដ្ឋានក៏ប្រទះឃើញជនសង្ស័យទាំង២នាក់កំពុងតែឈរលក់ថ្នាំញៀននៅចំណុចឃាត់ខ្លួនខាងលើដោយមានការសង្ស័យក៏ហៅឲ្យឈប់ ដើម្បីធ្វើការឆែកឆេរ។ ក្រោយពីធ្វើការឆែកឆេរួចសមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទសថ្លាចំនួន៣កញ្ចប់ធំ ហើយសមត្ថកិច្ចបានឃាត់ខ្លួនបញ្ជូនមកសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ។

លោកអនុសេនីយ៏ឯក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យបានឲ្យដឹងថាជនសង្ស័យទាំង២នាក់ខាងលើទី១មានឈ្មោះ ទិត្យ សោភា អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី២ឈ្មោះ ជ័យ សាវ៉ន អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ។ ក្រោយពីធ្វើកាសាកសួរជនសង្ស័យហើយបានឈានទៅដល់ឃាត់ខ្លួនបក្ខពួកម្នាក់ទៀតឈ្មោះ ជន យ៉េត ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅកន្លែងទីលានចាក់សំរាមចាស់ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ មានស្រុកកំណើតនៅអ្នកលឿងត្រើយខាងលិច ក្នុងស្រុកលើកដែក ខេត្តកណ្តាលឃាត់ខ្លួនបានរកឃើញថ្នាំញៀនចំនួន៦កញ្ចប់ទៀត ហើយបានយកមកប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីសាកសួរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ រួមនឹងវត្ថុតាងថ្នាំញៀន ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់៕

//youtu.be/xcukw1occPs

មតិយោបល់