ព័ត៌មានជាតិ

បង្ក្រាបគ្រឿងញៀន​ ដកហូតបានទាំងកាំភ្លើង និងដាវ!

ត្បូងឃ្មុំ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ពន្ធ័ករណីគ្រឿងញៀន ដកហូតបានទាំងកាំភ្លើង និងដាវផងដែរ កាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨ ចំណុចភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ជនសង្ស័យឈ្មោះ វ៉ាន់ មីណា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅចំណុចឃាត់ខ្លួន ដកហូតបាន ម្សៅក្រាមពណ៌សថ្លាសរុបចំនួន១២កញ្ចប់ សម្ភារ:សម្រាប់សេពមួយចំនួន ប្រាប់រៀល មួយចំនួនក្នុងកាបូបរបស់ជនសង្ស័យ អាវុធកែច្នៃ មានកាំភ្លើងស្នប់១ ដាវ២ដើម កាំបិតចុងស្រួច១ និង កាំបិតស្នៀត១។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់