កណ្តាលៈ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតនៅក្នុងទឹកទន្លេបាសាក់ ដោយមានក្លិនស្អុយអាសោច មើលលែងយល់ទៅហើយ ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចអូសឡើងមកលើគោកធ្វើកោសល្យវិច័យនិងបូជាភ្លាមៗ ដើម្បីទុកតែឆ្អឹងសម្រាប់ស្វែងរកសាច់ញាតិបន្ត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៧ ស្ថិតនៅក្នុងទឹកទន្លេបាសាក់ មុខវត្តព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
សាកពជនរងគ្រោះខាងលើនេះមិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាជាមនុស្សប្រុសអាយុប្រហែល៣៤ឆ្នាំ កម្ពស់១,៧០ ម៉ែត្រ ស្លៀកខោសាច់ក្រណាត់ ពណ៌ទឹកប៊ិច ជើងវែង ពាក់អាវដៃវែង ពណ៌ពងក្រសាខ្ចី សក់ក្បាលទើបកាត់ក្បាលខ្សែក្រវ៉ាត់ ពណ៌ទុងដែង។
មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍មកថា បានឃើញសាក
សពដែលមានភិនភាគដូចរៀបរាប់ខាងលើ អណ្តែកទឹកទន្លេនៅមុខវត្តព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយពីបានទទួលដំណឹងនេះសមត្ថកិច្ចជំនាញបច្ចេកទេស ក្រុងតាខ្មៅដោយសហការជាមួយ
សមត្ថកិច្ចជំនាញបច្ចេកទេសខេត្តកណ្តាល ព្រមទាំងអាជ្ញាធរដែលពាក់ពន្ធ័ បានចុះទៅធ្វើការពិនិត្យសាកសព ។
ក្រោយពី ការពិនិត្យទៅលើសាកសពរួចមក អាចសន្និដ្ឋានបានថា សពខាងលើ គឺពិតជាស្លាប់ដោយសារលង់ទឹក ដោយមិនមានជាប់ពាក់ពន្ធ័ករណីអ្វីផ្សេងនោះទេ បន្ទាប់ពីការត្រួតពិនិត្យចប់សព្វគ្រប់ហើយនោះ សាកសពត្រូវបានប្រគល់ឲ្យលោកចៅសង្កាត់តាខ្មៅ និងដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលា
ដំបូងខេត្តកណ្តាល ឯកភាពឲ្យបូជាសពខាងលើហើយរក្សាធាតុ(ឆ្អឹង)ទុកដើម្បីស្វែងរកសាច់ញាតិបន្តទៀត៕
ព័ត៌មានជាតិ
មតិយោបល់