ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងពន្លះគ្នា របួសធ្ងន់ស្រាល ៤នាក់

កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូពីរគ្រឿងប៉ះគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ៤ នាក់ កាលពីវេលាម៉ោង ៥ និង ១០ នាទីល្ងាចថ្ងៃទី ២២ ខែ កុម្ភ: ឆ្នាំ ២០១៨ នៅផ្លូវជាតិលេខ ២១ ចំណុចខាងត្បូងព្រែកមេស្រុកប្រហែល ១៥០ ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។

ជនរងគ្រោះបើកម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1P-7333 មានកញ្ចក់អត់មួក បើកបរក្នុងទិសដៅពីត្បូងទៅជើង ដោយអ្នកបើកមានឈ្មោះ ប៉េង តៃគី ភេទស្រីអាយុ៥០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ (របួសធ្ងន់) ត្រូវបានកូនដឹកទៅព្យាបាល នៅមន្ទីរពេទ្យភ្នំពេញ ចំណែកម៉ូតូបង្ក ម៉ាកហុងដា សេ១២៥ ស្កុបពី ពណ៌ខៀវចាស់ ពាក់ស្លាកលេខ ភ្នំពេញ1GK-6333 មានកញ្ចក់អត់មួក បើកបរមានទិសដៅស្របគ្នា បុកពីក្រោយ បើកដោយឈ្មោះ ជា ដាលីន ភេទស្រី អាយុ ៣៧ ឆ្នាំមុខរបរបុគ្គលិកធនាគាររីករាយហ្វាយណាន់ មានទីលំនៅភូមិឃុំកើតហេតុ (របួសធ្ងន់) ត្រូវបានប្ដីដឹកទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ និងរួមដំណើរ ២ នាក់ទី១.ឈ្មោះ ចាន់ដា ទីតូម៉ា ភេទប្រុស អាយុ ៧ ឆ្នាំ មុខរបរសិស្ស ត្រូវជាកូនរងរបួសស្រាល អត់ពាក់មួក និង២.ឈ្មោះ ញឹម គន្ធា ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរបុគ្គលិកធនាគាររីករាយហ្វាយណាន់ (របួសស្រាល) មានទីលំនៅភូមិកោះថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះបង្កឡើងដោយអ្នកបើកម៉ូតូ ម៉ាកហុងដាស្កុបពី បើកបរធ្វេសប្រហែលមិនមើលមុខ ដោយកម្លាំងជំនាញ បាន ចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាសវែង រួចប្រមូល មធ្យោបាយដែលពាក់ព័ន្ធមករក្សាទុក នៅអធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនិតិវិធី៕

មតិយោបល់