ព័ត៌មានជាតិ

ប្រវត្តិខ្លះៗ​របស់ Ronaldo ប្រេស៊ីល ​និងគ្រាប់បាល់ទាំង ១៥ កាលពីរដូវកាល World Cup (Video Inside)

បើនិយាយពីឈ្មោះ Ronaldo Luís Nazário de Lima ​អ្នកស្នេហា​វិស័យកីឡាករមួយចំនួនធំ មិនដឹងនោះទេ ។ ក៏ប៉ុន្តែបើនិយាយថា Ronaldo ជាក់ណាស់ ប្រាកដជាដឹង ​តែ​អាចច្រឡំ CR7 ក៏ថាបានដែរ បើសិន​មិនបាន​មើល​អត្ថបទ​ឲ្យជាក់លាក់នោះ ។ Ronaldo នេះ ជាកីឡាករ​ដែលបានចូលនិវត្តន៍រួចហើយ ដោយគេតែងតែ​ហៅថា Ronaldo Fat ឬ Ronaldo ធាត់ ដែល​ជាកីឡាករជួយសាងប្រវត្តិសាស្ត្រ​បាល់ទាត់​ឲ្យ ​ប្រជាជាតិប្រេស៊ីល ។​
ronaldo_luiz_nazario_de_lima_real_madrid_cf_brazil_football_soccer
Ronaldo កាលពីគាត់នៅជាកីឡាករ ​បានទទួលការយកចិត្តទុកដាក់ពីសំណាក់ អ្នកគាំទ្រ ហើយ​ជាអ្នកលេង​ដ៏អស្ចារ្យ ​គ្រប់ពេលវេលា ។ គាត់​គឺជាមនុស្ស​តែម្នាក់គត់ ក្នុងចំណោមកីឡាករ ៣ នាក់ ដែលបានឈ្នះពានរង្វាន់ FIFA World Player ៣ ដង ហើយឈ្នះពានរង្វាន់ កីឡាករ​ដែលលេងល្អបំផុតលើពិភពលោក Ballon d’Or នៅក្នុងឆ្នាំ ១៩៩៧ ហើយឈ្នះម្តងទៀតនៅឆ្នាំ ២០០២ ។

Ronaldo លេង​ឲ្យជាតិរបស់ខ្លួនបាន ៩៨ លើក រកគ្រាប់បាល់បាន ៦២ គ្រាប់ ។ នៅអាយុ ១៧ ឆ្នាំ គាត់ជួយឲ្យប្រេស៊ីល ឈ្នះពានរង្វាន់ 1994 FIFA World Cup និង នៅឆ្នាំ ១៩៩៨ គាត់ជួយ​ឲ្យប្រេស៊ីល​ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ និងឈ្នះពានរង្វាន់ Golden Ball ។ ក៏ប៉ុន្តែ សម្រាប់ឆ្នាំ ២០១៣ គាត់ត្រូវបានតែងតែ​ជាអគ្គរាជទូត ក្នុង​ចំណោម ៦ រូប ​នៅរដូវកាល 2014 FIFA World Cup ដែល​ធ្វើឡើងនៅប្រេស៊ីលែម្តង ។
ដោយឡែក សម្រាប់វីដេអូឃ្លិបខាងក្រោមនេះដែរជា​ វីដេអូឃ្លិបដែលបង្ហាញពី ​គ្រាប់បាល់ទាំង ១៥ ដែល Ronaldo ស្វែងរកនៅ ក្នុងព្រឹត្តិការណ៍ FIFA World Cup កន្លងមក ។​
សូម​ទស្សនាឃ្លិបវីដេអូដូចខាង​ក្រោមនេះ ៖

មតិយោបល់