ព័ត៌មានជាតិ

Update៖ Range Rover បុករះម៉ូតូជាច្រើនគ្រឿង បើករត់រុញម៉ូតូទៅបុកផ្ទប់ឡិចស៊ីស រហូតឆ្លងចរន្តឆេះ!

ភ្នំពេញៈ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកRange Rover បើកបុករះម៉ូតូ១គ្រឿងនិងបន្តទៅបុករះម៉ូតូ៤គ្រឿងទៀតដែលកំពុងឈប់ស្តុបខូចខាតម៉ូតូ បណ្តាលឲ្យបុរសវ័យ៦០ឆ្នាំម្នាក់ស្លាប់និងបន្តទៅបុករថយន្តមួយគ្រឿងទៀតទើបទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ៧០ ចំណុចស្តុបផ្លូវ៧០ កែងផ្លូវអ៊ា៦ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2T 1314 បើកដោយបុរសម្នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
ម៉ូតូរងគ្រោះទី១ម៉ាក ឌ្រីម ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1CR 8579 ស៊េរីឆ្នាំ២០១៥ បាក់ស្លាកលេខនៅផ្លូវអ៊ា៦។ និង៤គ្រឿងទៀតបុកនៅចំណុចស្តុបកើតហេតុទី១ម៉ាកស៊ីរូស ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1DI 0237 ជិះដោយជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ តាន់ ម៉ូលី ភេទប្រុសអាយុ៦០ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ មានស្រុកកំណើត វត្តដំណាក់ ស្រុកសៀមរាប ខេត្តសៀមរាប។
ទី២ម៉ាកវ៉េវ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1Y 2613 ជិះដោយនារីម្នាក់មិនស្គាល់ឈ្មោះរបួសស្រាល។
ទី៣ម៉ាកSL ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1R 2001 មិនស្គាល់ឈ្មោះអ្នកជិះ។
ទី៤ម៉ាកឌ្រីម ពណ៌ខ្មៅ ស្លាកលេខតាកែវ1C 2777 ជិះដោយប្រុសស្រី២នាក់ លោតចេញពីម៉ូតូគេចផុតគ្រោះថ្នាក់ ចំណែកម៉ូតូអូសក្រោមរថយន្តពីកន្លែងកើតហេតុរហូតទៅដល់កន្លែងបុករថយន្តឡិចស៊ីសRX400h ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ2AJ 4249 ខណៈរថយន្តរងគ្រោះកំពុងឈប់ស្តុបនៅម្តុំអង់តែនទួលគោក បណ្តាលឲ្យខូចខាតផ្នែកខាងមុខ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលបុកមនុស្សស្លាប់នេះរថយន្តបង្កខាងលើបានបុកម៉ូតូមួយគ្រឿងនៅផ្លូវអ៊ា៦ ហើយបើកគេចខ្លួនពីលិចទៅកើត រួចហើយបានបើកចូលផ្លូវបេតុងឡើងទៅផ្លូវ៧០ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ខណៈដែលម៉ូតូច្រើនគ្រឿងកំពុងឈប់ស្តុបរថយន្តមិនឈប់បើកបុករះម៉ូតូចំនួន៤គ្រឿង បណ្តាលឲ្យស្លាប់បុរសវ័យ៦០ឆ្នាំម្នាក់ ក្រៅពីនោះរបួសហើយរថយន្តបង្កមិនឈប់អូសទាំងម៉ូតូសង់ពណ៌ខ្មៅស្លាកលេខតាកែវ1C 2777 រហូតដល់ម្តុំអង់តែនទួលគោក បាក់បុកជាមួយរថយន្តឡិចស៊ីសមួយគ្រឿងទៀតទើបទៅមុខលែងរួច។

ក្រោយកើតអ្នកបើករថយន្តបង្កត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចរីឯរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចមូលធ្វើការទាក់ទងទៅផ្នែកជំនាញមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោះស្រាយតាមនីតិវិធីនៅពេលក្រោយចំណែកសពត្រូវបានដឹកទៅតម្កល់ទុកក្នុងវត្តទឹកថ្លា រង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/DCjKPrBEV3A

មតិយោបល់