ព័ត៌មានជាតិ

រថយន្តដឹកអីវ៉ាន់គីមសេងអ៊ិចប្រេស បុកចូលផ្ទះ«សួចចែស្រស់ធម្មជាតិ» បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង០៨ និង៤០ នាទីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តដឹកអីវ៉ាន់គីមសេងអ៊ិចប្រេស ម៉ាកហ្វតមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AT-0448 បានរេចង្កូតបុកចូលផ្ទះអ្នកលក់ផ្កា មួយកន្លែងមានយីហោ « សួនចែស្រស់ធម្មជាតិ» ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ករណីខាងលើនេះ យោងតាមប្រភពព័ត៌មានពីភ្នាក់ងារអង្គភាពសារព័ត៌មាន Pots News យើងខ្ញុំបានចុះទៅដល់ទីតាំងកន្លែងកើត ហេតុបានរាយការណ៍ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គេឃើញរថយន្តម៉ាកហ្វត ដឹកអីវ៉ាន់គីម សេង អ៊ិចប្រេស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AT-0448 បានធ្វើដំណើរចេញមកពីខេត្តមណ្ឌលគិរី ។ លុះពេលបើកបរមក ដល់ត្រង់ចំណុចកើតហេតុ នៅផ្លូវជាតិលេខ៦អា ស្រាប់តែរថយន្តនោះ បានរេចង្កូតបុកចូលផ្ទះអ្នកលក់ផ្កាមួយកន្លែង ដែលមានយី ហោ« សួនចែស្រស់ធម្មជាតិ » បណ្តាលឲ្យរងការខូចខាត និងបាក់ស្លាកបង្គោលចរាចរណ៍មួយបង្គោលផងដែរ ។

ហេតុការណ៍ខាងលើនេះ តាមការបញ្ជាក់ពីអង្គភាពសារព័ត៌មានយើងថា មិនមាននរណាម្នាក់ រងគ្រោះថ្នាក់នោះទេ គឺគ្រាន់តែ រងការខូចខាត ផ្នែកសម្ភារ:មួយចំនួនតែប៉ុណ្ណោះ ហើយរថយន្តបង្កបានដាច់កង់បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំផងដែរ ។

ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋានបានចុះទៅដល់ទីតាំងកន្លែងកើតហេតុភ្លាមផងដែរ ធ្វើការពិនិត្យ បន្ទាប់មកបានស្ទួចយករថយន្តបង្កហេតុ យកទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់