ព័ត៌មានជាតិ

ខូចអនាគតអស់! ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតគ្រឿងញៀន៨កញ្ចប់!

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ បានល្បាតពួនស្ទាក់នៅមូលដ្ឋាន ហើយនៅពេលមកដល់ចំណុចផ្លូវបេតុង បានឃាត់ខ្លួ​នសង្ស័យម្នាក់ បន្ទាប់ពីឆែកឃើញគ្រឿងញៀន ៨កញ្ចប់ ។

​ការចុះរដ្ឋបាលនេះធ្វើឡើងវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានល្បាតពួនស្ទាក់នៅមូលដ្ឋាន ហើយនៅពេលមកដល់ចំណុចផ្លូវបេតុង ក្រុមទី២ ភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនសង្ស័យ​ខាងលើមានឈ្មោះ គង់ វាសនា ហៅ ប្រុស ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្នុងនោះយើងបានចាប់យកវត្ថុតាង ៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន៨កញ្ចប់ថង់ (ក្នុងនោះមាន៧កញ្ចប់តូច និង១កញ្ចប់ធំ) ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ គង់ វាសនា ហៅ ប្រុស បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ៕

មតិយោបល់