ព័ត៌មានជាតិ

បាញ់បោកក្រុមទម្លាក់យោងទៀតហើយ សមត្ថកិច្ចមិនដែលចាប់ចោរបាន

ភ្នំពេញ: មានស្ត្រីម្នាក់ទៀតហើយចាញ់បោកក្រុមទម្លាក់យោងអស់លុយកាក់ គ្រឿងអល័ង្កា ពីខ្លួនរលីង កាលពីវេលាម៉ោង ៦និង២០នាទីព្រលប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ហើយអ្វីមហាជនងឿងឆ្ងល់ ក្រុមជនសង្ស័យ បទល្មើសទម្លាក់យោងនេះ មិនដែលឃើញសមត្ថកិច្ចខាងណាស្រាវជ្រាវចាប់បានឡើយ បើខុសពីភាគីរងគ្រោះ ចាប់បានខ្លួនឯង យកទៅប្រគល់ជូនប៉ូលិសនោះ ។

ជនរងគ្រោះឈ្មោះ ស្រីពៅ អាយុ ២៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារ:បាត់បង់ លុយកាក់ គ្រឿងអល័ង្កា មាសប្រាក់ ទូរស័ព្ទដៃ សរុបជាង១ពាន់ដុល្លារ ។

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ នាងបានទៅទិញស្បែកជើងនៅផ្សារឯករាជ២ ភូមិព្រៃព្រីងជើង ហើយត្រូវបានក្រុមជនសង្ស័យ ស្រី២នាក់ ប្រុស២នាក់ សរុប៤នាក់ មកសាកសួរ បញ្ចុះបញ្ចូល រឿងកញ្ចប់មាស ដោយស្លុងអារម្មណ៍ ជឿ ជិះម៉ូតូទៅតាមជាមួយ ឌុបគ្នារហូតដល់ ម្តុំវត្តព្រៃស្ពឺ សង្កាត់ចោមចៅ២ ត្រូវបានក្រុមជនសង្ស័យ ល្បួងដោះយកគ្រឿងអល័ង្កា លុយកាក់ អស់រលីង គេចខ្លួនបាត់អស់ ទើបដឹងថា ចាញ់ល្បិចក្រុមជនសង្ស័យ ។

ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី២ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ជុំវិញក្រុមចោរប្រភេទនេះ៕

មតិយោបល់