ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញា៣នាក់ ដកហូតថ្នាំញៀន១កញ្ចប់

ភ្នំពេញ: មុខសញ្ញាគ្រឿងញៀន៣នាក់ ត្រូវកម្លាំងអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួនបានកាលពីវេលាម៉ោង០១និង៣០នាទីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នៅចំណុចផ្លូវ១០១១ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោក សុខ ឧត្តម មេបញ្ជារងកងរាជអាវុធហត្ថខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ទី១.ឈ្មោះ សុន កុសល់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងដែក ។ ទី២.ឈ្មោះ នេត ស៊ីម៉េង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងផ្សារដែក។ ទី៣.ឈ្មោះ ហេង ហេន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងដែក។ អ្នកទាំង៣ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្រោយពីឃាត់ជនសង្ស័យទាំង៣នាក់ខាងលើ កម្លាំងបានដកហូតបានម៉ូតូ១គ្រឿងម៉ាកស្មាស ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ10-3522 (ជិះធ្វើសកម្មភាព) រួមនឹងថ្នាំញៀនប្រភេទម៉ាទឹកកក១កញ្ចប់តូចទូរស័ព្ទ២គ្រឿង និងខ្សែដៃមួយខ្សែ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់