ស្វាយរៀងៈ តាមសមត្ថកិច្ច បានប្រាប់ Post News ថា មានករណីអគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋមួយខ្នង នៅវេលាម៉ោង១ និង៤៥ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុង និងខេត្តស្វាយរៀង។
ម្ចាស់ផ្ទះមានឈ្មោះ ប្រាក់ សុផាត ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ដោយផ្ទះដែលត្រូវអគ្គិភ័យឆេះនោះ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ ទំហំ ៧×៩ សម្ភារខូចខាត រួមមាន៖ ឯកសារ និងរបស់ប្រើប្រាស់មួយចំនួន។
តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុនាំឲ្យមានភ្លើងឆេះនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហើយករណីនេះ មិនបង្កឲ្យមានអ្នករបួសនោះទេ ខណៈកម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានប្រើប្រាស់រថយន្ត P.L ២គ្រឿង រថយន្ត PM ១ គ្រឿង ដោយបាញ់ទឹកអស់ ៤ រថយន្ត ទើបភ្លើងរលត់អស់៕
មតិយោបល់