ភ្នំពេញៈ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្ដតាមនីតិវិធី ពាក់ព័ទ្ធករណី រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ រ.ប.ល ភេទ ប្រុស អាយុ ១៥ឆ្នាំ ជន ជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំណែកកុមារីរងគ្រោះឈ្មោះ ថ.ស.ព ភេទស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។
គួររំលឹកថា យោងតាមពាក្យបណ្តឹងរបស់ម្ដាយកុមារីរងគ្រោះ បានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ កុមារីរងគ្រោះ បានដើរទៅងូតទឹកនៅក្នុងបន្ទប់ទឹក ពេលនោះជនសង្ស័យដែលជាសង្សាររបស់ជនរងគ្រោះបានចូលទៅងូតទឹកជាមួយ រួចបានរួមភេទជាមួយគ្នាសម្រេចបានមួយលើក។
លុះដល់យប់ថ្ងៃដដែល ជនរងគ្រោះបានចូលទៅបត់ជើងតូចនៅក្នុងបន្ទប់ទឹកផ្ទះមីង ក៏ត្រូវជនសង្ស័យបានចូលទៅរួមភេទជាមួយគ្នាសម្រេចបានមួយលើកទៀត។
ក្រោយដឹងរឿងរ៉ាវខាងលើនេះ ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ឪពុកម្តាយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ឱ្យឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្តង៕
មតិយោបល់