តាកែវៈ យោងតាមផេក វិទ្យុគោកធ្លក បានឲ្យដឹងថា លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង នៅរសៀលអាទិត្យ ១០រោចខែផល្គុនឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ខែមីនា ឆ្នាំ២០១៨ នេះបានដឹកនាំមន្រ្តីជំនាញ បានចុះទៅត្រួតពិនិត្យមើលទីតាំងសិប្បកម្មផលិតប្រហុក ឈ្មោះ យិន យ៉ុង នៅភូមិរលួស ឃុំអង្កាញ់ ស្រុកទ្រាំង ដោយក្នុងនោះ ជាលទ្ធផល គឺបានរកឃើញនូវសារធាតុគីមី Formalin ដាក់ក្នុងសាច់ត្រីចំនួន១២បាវ ស្មើនឹង៨៤០ គីឡូក្រាម ដែលសាច់ត្រីខូចគុណភាពនេះ គឺបានមកពីឈ្មួញឈ្មោះ វ៉ាង ដែលបានដឹកសាច់ត្រីនេះយកមកលក់។
លោកប្រធានសាខាកាំកុងត្រូល បានប្រាប់ថា សាច់ត្រីដែលប្រជាពលរដ្ឋនៅទីនេះ យកមកធ្វើជាប្រហុក ភាគច្រើន គឺនាំចូលពីប្រទេសវៀតណាម ដែលសាច់ត្រីទាំងនេះបានដាក់នូវសារធាតុគីមី Formalin ដែលធ្វើឲ្យសាច់ត្រីមានគុណភាពល្អ មិនស្អុយ ទុកបានយូរ ហើយចំពោះសារធាតុគីមី Formalin នេះគឺប្រើទៅលើសាកសព ដោយធ្វើឲ្យអ្នកហូបមានគ្រោះថ្នាក់ដល់សុខភាព សម្ពោធឈាមធ្លាក់ចុះ វិលមុខ ហើយអាចមានគ្រោះថ្នាក់ដល់អាយុជីវិត៕
មតិយោបល់