ព័ត៌មានកីឡា

វិសាខា យកឈ្នះ អង្គរថាយហ្គឺរ ឡើងឈរកំពូលតារាង

ក្រុមបាល់ទាត់ចំណូលថ្មី វិសាខា បានយកឈ្នះ អង្គរថាយហ្គឺរ ដោយលទ្ធផល ២ទល់០ ក្នុងសប្តាហ៍ទី២ នៃពានរង្វាន់ក្របខ័ណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ នៅលើវាលស្មៅនៃពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញ ។

គ្រាប់បាល់ជ័យជម្នះនេះ រកបានដោយកីឡាករកូរ៉េខាងជើង CHEO MYONG HO នៅនាទីទី ៣០ នឹងខ្សែបម្រើ KIM KYONG HUN នៅនាទីទី ៣៤ ធ្វើឲ្យក្រុមចំណូលថ្មីនេះ ទទួលបាន ៣ ពិន្ទុ បន្ថែមហក់មកឈរលេខ១ នៃក្របខ័ណ្ឌកំពូលកម្ពុជា។

ឆ្លងកាត់ការប្រកួតនេះ វិសាខា មិនទាន់ស្គាល់បរាជ័យនោះទេ នឹងមិនទាន់របូតគ្រាប់បាល់ថែមទៀត ដោយបង្ហាញខ្លួន ២ លើក ឈ្នះទាំងអស់ នឹងកំពុងឈរចំណាត់ថ្នាក់លេខ១៕

មតិយោបល់