ភ្នំពេញៈ នៅថ្ងៃអង្គារ៍ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទីរសៀល កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តព្រៃវែង បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ូ ម៉ៅ ហៅស៊ូពៅ នៅតាមផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរអមសាលាដំបូងខេត្តព្រៃវែង លោក សុខ សឿន លេខ៦៩ /០៩ ចុះថ្ងៃទី០៤ ខែឧសភា ឆ្ឆ្នាំ២០០៩ ពាក់ព័ន្ធករណី ប្លន់ប្រដាប់អាវុធ ប្រព្រឹត្តិកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០០៩ នៅចណុចភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ជនសង្ស័យត្រូវបានប្រគល់ឲ្យទៅនគរបាលខេត្តព្រៃវែង យកទៅអនុវត្តតាមនិតិវិធីច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់