ព័ត៌មានជាតិ

អ្នកសារព័ត៌មាន«ទូរទស្សន៍ហង្សមាស»ម្នាក់ ថតនារីវ័យក្មេងម្នាក់ស្រវឹងកំពុងដេកក្នុងរថយន្តស៊េរីទំនើប៤៧០ ត្រូវនាងវាយបែកកញ្ចប់មាត់ និងបោកទូរសព្ទខ្ទេច១គ្រឿង!

ភ្នំពេញ: នារីវយ័ក្មេងស្រស់ស្អាតម្នាក់ ស្រវឹងស្រាបើករថយន្តស៊េរីទំនើប៤៧០ មកឈប់ដេកនៅលើចិញ្ចើមផ្លូវ ត្រូវបានអ្នកសារព័ត៌មានម្នាក់ទៅថតផ្តិតយករូបភាពធ្វើឲ្យស្រ្តីរូបនោះខឹងនិងក្តៅក្រហាយបានចុះពីលើរថយន្តស្ទុះទៅវាយជាច្រើនដៃបណ្តាលឲ្យបែកមាត់និងឈមច្រមុះ ហើយបានឆក់យកទូរសព្ទមួយគ្រឿងដែលកំពុងថតបោករងការខូតខាត។

ហេតុការណ៍នេះបង្កឲ្យមានភ្ញាក់ផ្អើនេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ១១០ កែងនិងផ្លូវ៦១ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញនារីវយ័ក្មេងរូបស្រស់ម្នាក់ បើករថយន្តមួយគ្រឿងម៉ាកឡិចសុីសLX៤៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-8783 បើកបរតាមបណ្តោយផ្លូវលេខ១១០ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើកែងនិងផ្លូវលេខ៦១ដោយស្រវឹងផងនោះក៏បានឈប់រថយន្តដេក ខណ:នោះសមត្ថកិច្ចមូលដ្ឋាននិងអ្នកសារព័ត៌ទូរទស្សន៍ហង្សមាសម្នាក់បានចុះមកដល់កន្លែងកើតហេតុហើយសមត្ថកិច្ចបានដាស់ស្រ្តីជាម្ចាស់រថយន្តបានដេកលក់ឲ្យងើប ភ្លាមនោះអ្នកសាព័ត៌មានយកទូរសព្ទមកថតធ្វើស្រ្តីរូបនោះខឹងនិងក្តៅក្រហាយនិងមិនមានកាអនុញ្ញាតពីរូបគាត់ផងនោះ ក៏បានបើកទ្វាររថយន្តចុះមកវាយជាច្រើនដៃបណ្តាលឲ្យបែកមាត់និងឈាមច្រមុះហើយបានឆក់យកទូរសព្ទមួយគ្រឿងដែលអ្នកសាព័ត៌មានកំពុងថតបោកបណ្តោលឲ្យរងការខូតខាត ភ្លាមនោះសមត្ថកិច្ចកំពុងនៅនឹងកន្លែងកើតបានធ្វើការឃាត់ខ្លួនភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនខ្លួននារីរូបស្រស់មកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វត្តភ្នំដើម្បចរចារ និងដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់