ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តដឹកឥដ្ឋ ចំណុះ២តោនកន្លះ បុករះក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត៤ផ្ទាំង ខណៈដែលអ្នកតៃកុងឈ្ងោកយកដែកកេះអុជបារីជក់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
រថយន្តម៉ាកគារ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-1248 អ្នកបើកនិងកម្មករលើកឥដ្ឋ២នាក់ទៀត មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកទៅកន្លែងកើតហេតុ ធ្វើការវាស់វែង ស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាបន្តទៀតទៅតាមផ្លូវច្បាប់៕
មតិយោបល់