បាត់់ដំបងៈ ដោយអនុវត្តន៍តាមការណែនាំ បញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ ជាក់ស្ដែងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី នៅចំណុចក្រុមទី ១៨ ភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង លោកវរៈសេនីយ៍ត្រី ឈឿង គឹមសុង បានដឹកនាំក្រុមអន្តរាគមន៍បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីអំពើលួច ( ចោរកាច់សោរម៉ូតូ ) ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ ។
ជនសង្ស័យទី១មានឈ្មោះ ឡាំ បូរី ហៅពៅ ភេទប្រុស អាយុ២៥ឆ្នាំស្នាក់នៅក្នុងស្រុកបន្ទាយមាស ខេត្តកំពត , ទី២ឈ្មោះ ឡាំ សុភ័ក្រ ហៅឡុយ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិក្រាំងដូង ឃុំសំរោងស្រុកបន្ទាយមាស ខេត្តកំពត និងទី៣ឈ្មោះ ភឹម ពៅ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
វត្ថុតាងដកហូតរួមមាន៖ សោ ម៉ូតូម៉ាកហុងដាចំនួន៣ , សោសម្រាប់កាច់សោម៉ូតូចំនួន៧ , ដែករាងអក្សរ T សម្រាប់កាច់សោម៉ូតូចំនួន១ , សោសម្រាប់ដោះស្លាកលេខចំនួន២ , គ្រាប់សម្រាប់កិបស្លាកលេខចំនួន៤ គ្រាប់ , ស្លាកលេខចំនួន ២សន្លឹក និងរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស ស៊េរីឆ្នាំ២០០៣ ពាក់ស្លាកលេខ ភ្នំពេញ 2O-0980 ។
បច្ចុប្បន្នក្រុមអន្តរាគមន៍ បង្ការបង្ក្រាប កំពុងតែធ្វើការស្រាវជ្រាវរក បក្ខពួករបស់ជនសង្ស័យដើម្បីយកមកផន្ទាទោសតាមច្បាប់បន្តទៀត៕
មតិយោបល់