កំពត: សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តហាយឡែនឌ័រ មួយគ្រឿង បើកលឿនដូចហោះ បុកចូលផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៥ល្ងាច ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិប្រល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2I-3479 បើកបរតាមបណ្តោយផ្លូវលំ ក្នុងល្បឿនលឿនខ្លាំង លុះដល់ចំណុចផ្លូវបត់ ស្រាប់តែជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្តាលឲ្យស្ត្រីវ័យ៥០ឆ្នាំជាងម្នាក់របួសធ្ងន់រហូតស្លាប់ និងក្មេងស្រីអាយុ១៧ឆ្នាំ ម្នាក់ទៀតរបួសស្រាល ។ចំណែកអ្នកបើកបររថយន្តបង្កបានចុះពីលើរថយន្តរត់បាត់។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកវាស់វែងនាំយករថយន្តបង្កទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ។ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់