ព័ត៌មានជាតិ

បាទ្បែន ពន្លះ MSX ស្លាប់ និងរបួសធ្ងន់ ២ នាក់ នៅតាកែវ

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តប៉ះគ្នាជាមួយនិងម៉ូតូ ក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូង បណ្ដាលឲ្យស្លាប់បុរសម្នាក់ និងរបួសធ្ងន់ម្នាក់ នៅវេលាម៉ោង ៨ និង២០ នាទីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីទ្បូម៉ែត្រ៤៥-៤៦ ត្រង់ចំណុចភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី​ ខេត្តតាកែវ។

រថយន្តបង្កម៉ាក បាទ្បែន ពាក់ស្លាកលេខភ្នំពេញ 2AC-3429 បើកបរដោយឈ្មោះ ផេន វី ភេទប្រុស អាយុ៣៩​ឆ្នាំ ទីលំដៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ បានបុកម៉ូតូ១គ្រឿងម៉ាក MSX ពណ៌ស លាយក្រហម ពាក់ស្លាកលេខ តាកែវ 1O 7721 បើកដោយឈ្មោះ គិន សុខជា ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅភូមិកញ្ជុំ ឃុំកុមារជា ស្រុកបាទី ខេត្តតាកែវ (ស្លាប់) នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ឈ្មោះ ភឹម ភាក់ ភេទប្រុស អាយុ១៨ ឆ្នាំ មានទីលំនៅជាមួយគ្នា (របួសធ្ងន់) ត្រូវាបានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។

ចំណែកសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់